ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ, ឯកឧត្តម ភឺន ផល្លា​ និងថ្នាក់ដឹកនាំនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត នាំយករថយន្ត ចំនួន១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកងទ័ពនៅសមរភូមិមុខ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម យូ សិរីវុឌ្ឍ, ឯកឧត្តម ភឺន ផល្លា​ និងថ្នាក់ដឹកនាំនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ នាំយករថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនកងទ័ពនៅសមរភូមិមុខ។