ព័ត៌មានជាតិ

ក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានចេញដំណើរទៅទទួលយកពលករដែលត្រលប់ពីប្រទេសថៃ មកភូមិឋាន នៃប្រទេសកម្ពុជាវិញ

 

រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកណ្តាល ដើម្បីចេញដំណើរទៅទទួលយកពលករដែលត្រលប់ពីប្រទេសថៃ មកភូមិឋាន នៃប្រទេសកម្ពុជាវិញ តាមច្រកទ្វារច្រកទ្វារអន្តរជាតិដូង-បានឡែម។

សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដោយកម្លាំងប្រដាប់អាវុធ ពីទាហ៊ានថៃ បានធ្វើអោយ ពលករខ្មែរសម្រុកវិលចូលស្រុកវិញ ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននេះ គឺក្រោយពីមានការប៉ះទង្កិចគ្នា ដោយអាវុធរវាងកងទ័ពកម្ពុជា ជាមួយកងទ័ពថៃ កាលពីថ្ងៃទី ២៤ កក្កដា នៅតាមបន្ទាត់ព្រំដែន ប៉ែកខាងជើង និងភាគពាយ័ព្យ នៃប្រទេសកម្ពុជា៕