ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហម រដ្ឋា ដឹកនាំក្រុមការងារសហការជាមួយនាយកដ្ឋានជំនាញ ចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម នៅក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ហម រដ្ឋា អនុប្រធាននាយកដ្ឋាន និងជាអនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារសហការជាមួយនាយកដ្ឋានជំនាញ ចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកមកពិនិត្យ និងដោះស្រាយ។