ព័ត៌មានជាតិ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គ ទទួលបានព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល» Posted on June 25, 2023 Author sdsk Comment(0) សេចក្តីប្រកាសព័ត៌មាន ព្រះរាជពិធីថ្វាយ ព្រះគោរមងារ “ព្រះរាជពុទ្ធមាមកាភិបាលនអង្គការពុទ្ធសាសនិកពិភពលោក” ដល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជា នុញ្ញាតដល់គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ីដឹកនាំដោយ លោកជំទាវកិតិ្តសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយ ព្រឹទ្ធបុរស ផាឡុប ធារី ប្រធានអង្គការ ចូលក្រាបបង្គំគាល់ដើម្បីថ្វាយជាផ្លូវការនូវព្រះរាជគោរមងារ “ ព្រះរាជពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” ដល់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជពិធីដ៏ឧត្ដុង្គឧត្តមនាពេលនេះប្រារព្ធធ្វើឡើងក្នុងព្រះបរមរាជវាំង ដែលមានព្រះវត្តមាន និង វត្តមាននៃប្រមុខដឹកនាំព្រះសង្ឃព្រះពុទ្ធសាសនានិមន្តមកពីប្រទេសថៃ ប្រទេសកូរ៉េ និងប្រទេសជប៉ុន សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងសម្ដេចព្រះសង្ឃនាយករង ទី១នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រធានអង្គការពុទ្ធសាសនិកពិភពលោក អមដោយ គណៈប្រតិភូជាតិនិងអន្តរជាតិជាច្រើនរូប។ អានបន្តខាងក្រោមនេះ៖