ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន! សេដ្ឋកិច្ច និង ការអភិវឌ្ឍមិនអាចទៅរួចទេ ប្រសិនបើប្រទេសជាតិគ្មានសន្តិភាព

ខេត្តព្រះសីហនុ ៖ សេដ្ឋកិច្ច និង ការអភិវឌ្ឍមិនអាចទៅរួចទេ ប្រសិនបើប្រទេសជាតិគ្មានសន្តិភាព នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុង ឱកាសដែលឯកឧត្តមបានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត កំពុង បម្រើការងារនៅសណ្ឋាគារ និងភោជនីយដ្ឋាន The Rich  ក្នុងក្រុងព្រះសីហនុ សរុបចំនួន ៧២០នាក់ និងមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីអភិបាល រងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្ពុជាដើលើផ្លូវ ត្រូវជ្រើស រើសប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន ដើម្បីធានានូវបរិយាកាស សង្គម ស្ថិរភាពនយោបាយ សុខសន្តិភាព ជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្តល់ ឱកាសការងារ ទាក់ទាញការវិនិយោគ ការក៏សាងកែលម្អស្ថានភាពទូទៅមានដូចជាហេដ្ឋា រចនាសម្ព័ន្ធនានា ច្បាប់បទដ្ឋានបច្ចេកទេស និងការដាក់ចេញនូវគោលនយោបាយផ្សេងៗឱ្យ សង្គមជាតិកាន់តែល្អប្រសើរឡើង ទាក់ទងការកសាង និងអភិវឌ្ឍន៍វាបានដើរទន្ទឹមគ្នា ដែល កម្ពុជាបានឆ្លងកាត់សម័យសង្គ្រាម នៅពេលដែលប្រទេសកម្ពុជាទទួលបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើននូវផ្លូវថ្នល់ យើងមានឱកាសកសាងជាបន្តបន្ទាប់ ចាប់ពីផ្លូវដីហុយ មកជាផ្លូវកៅស៊ូ ផ្លូវបេតុង រហូតមានផ្លូវហាយវេ (ល្បឿនលឿន)។ ឯកឧត្តមបន្តថា សមិទ្ធផលទាំងអស់នេះ បានមកពីតម្លៃ នៃសន្តិភាពរបស់យើង ទាំងអស់គ្នា យើងមានឱកាសអភិវឌ្ឍន៍កសាងសង្គមជាតិរបស់យើង ក៏ដួចជាការអភិវឌ្ឍ គ្រួសារកាន់តែល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមនោះខេត្តព្រះសីហនុ បានពង្រីកកំពង់ផែ ទឹកជ្រៅ ព្រលានយន្ត ហោះអន្តរជាតិ ផ្លូវល្បឿនលឿន នេះដោយសារតែកម្ពុជាមានសន្តិភាព ហើយផ្លែផ្កានៃសន្តិភាពយើងទទួលបានសមិទ្ធផលទាំងអស់នេះ ផ្តល់ឱកាសការងារ ជូនបងប្អូនដែលនៅទីនេះមកពីបណ្តាខេត្ត រាជធានី ហើយការអភិវឌ្ឍនៅខេត្តព្រះសីហនុ មិនត្រឹមផ្តល់អត្ថប្រយោជនដល់អ្នកខេត្តព្រះសីហនុនោះទេ គឺផ្តល់ឱកាសឱ្យ បងប្អូនរបស់ យើងមកពីគ្រប់ខេត្ត ក្រុង  ក្នុងនោះ ក៏មានទាំងជនបរទេសដែលមកធ្វើទេសចរណ៍ និងមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំការសួសុខទុក្ខ សេចក្តីនឹករលឹកពី សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះ សីហនុ ដែល បានគិតគូរពីសុខទុក្ឋ និងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត មានដូចជា ហេដ្ឋារចនាសម្ព័នផ្លូវ លំហឆ្នេរសមុទ្រ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងមានហេដ្ឋារចនាសម្ព័នជាច្រើនទៀតដែលកំពុងកើតមាននៅលើទឹកដី នៃខេត្តព្រះសីហនុ ទន្ទឹមនោះវាមានការទាក់ទងនឹងសកម្មភាពការរៀបចំការបោះឆ្នោតនីតិកាលទី៧ នាពេល ខាងមុខនេះផងដែរ។ ប្រសិនបើមិនមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមិនមានសុខសន្តិ ភាពដូច សព្វថ្ងៃនេះទេ យើងដឹងហើយថា កម្ពុជាបានឆ្លងកាត់សង្គ្រាមរាំរ៉ៃអស់ជាច្រើទសវត្សរ៍ ធ្វើឱ្យប្រជាពលរដ្ឋ រាប់លាននាក់បានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុង រយៈ ពេល ៣ឆ្នាំ ៨ខែ ដែលប្រជាពលរដ្ឋកម្ពុជានៅតែចងចាំ នូវសោដនាដកម្មនេះ ដូច្នេះមាន តែគណបក្ស ប្រជាជនតែមួយគត់ ដែលបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ និងរក សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមានការរីកលូតលាស់រហូតមកដល់បច្ចុប្នន្ននេះ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនរបស់យើងទាំងអស់គ្នា នឹងទៅ ចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត សម្រាប់នីតិកាលទី៧ ខាងមុខនេះ ។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិក និយោជិតដែលបានចូលរួមសរុបចំនួន ៧២០នាក់ ក្នុងម្នាក់ ទទួលបាន ថវិកា ៥ម៉ឺនរៀល៕