








ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង លោក ស៊ុន ប៊ុនធឿន ជាប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងថ្មី ជំនួសលោក អ៊ុក ធាវី ដែលត្រូវចូលនិវត្តន៍ ខណៈពិធីប្រកាសនេះប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមទាំងប្រតិភូអមដំណើរ អាជ្ញាធរដែនដី ជាច្រើនរូបទៀត។