ព័ត៌មានជាតិ

គ.ជ.ប បើក​កិ​ច្ច​ប្រ​​ជុំ​​ជា​មួយភាគីពាក់ព័ន្ធ​ ដើ​ម្បីប​ង្ហាញ​គោ​ល​កា​រ​ណ៍​​មួយ​ចំនួនសម្រាប់​ឱ្យគណបក្សនយោបាយអនុវត្តការឃោសនាបោះ​ឆ្នោតឱ្យ​បាន​ត្រឹ​ម​ត្រូ​វ​តា​ម​ក្រ​ប​ខ័ណ្ឌច្បាប់

រាជធានីភ្នំពេញ ៖ មុនមួយថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោ​ត​ឈា​​ន​ចូលមកដល់​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា​ គ.ជ.ប បានបើ​កិ​ច្ច​ប្រ​​ជុំ​មួ​យ​ជា​មួយភាគីពាក់ព័ន្ធ​នៅព្រឹកថ្ងៃ​ទី៣០ខែមិថុនាឆ្នាំ២០២៣នេះ ដើ​ម្បីប​ង្ហាញ​គោ​ល​កា​រ​ណ៍​​មួយ​ចំនួនសម្រាប់​ឱ្យគណបក្សនយោបាយអនុវត្តការឃោសនាបោះ​ឆ្នោតឱ្យ​បាន​ត្រឹ​ម​ត្រូ​វ​តា​ម​ក្រ​ប​ខ័ណ្ឌច្បាប់។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ បានថ្លែងថា គណបក្ស​ន​យោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើកា​រឃោ​ឃោ​​សនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត​សេ​ច​ក្ដីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូ​វមា​នកា​រយោ​គ​យ​ល់​អធ្យាស្រ័យគ្នាទៅវិញទៅមក។ ឯកឧត្តម ប្រធានដឹកនាំអង្គប្រជុំ បានថ្លែងដោយជាសំនួរថា ​អ្វីខ្លះជាសកម្មភាព​ដែល​ចា​ត់​ទុ​ក​ជា​ការឃោសនាបោះឆ្នោត ?

ជាចម្លើយតបទៅនឹងសំនួរខ្លួនឯង ឯកឧត្តម ឌឹម សុវណ្ណារុំ រៀ​ប​រា​ប់ថា សកម្មភាព​ដែល​ចា​ត់​ទុ​ក​ជា​ការឃោសនាបោះឆ្នោតមានដូចជា៖ ​ការជួបប្រ​ជុំជា​សា​ធា​រ​ណៈ​រ​បស់គណបក្សនយោបាយ ការរៀបចំក្បួនព្យុហ​យាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬ​ដោ​យយានជំនិះគ្រប់ប្រភេទ នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការរៀបចំបែបនេះ គឺធ្វើ​ឡើ​ងបាន ៤ដងក្នុងពេលឃោសនាបោះឆ្នោត រយៈពេល ៣សប្តាហ៍។ ការជួបជុំ ឬក៏ការឃោសនា នៅតាមផ្ទះ ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន​ឬ​បេ​ក្ខជន ការផ្សព្វផ្សាយតាមរលកធាតុអាកាស ឬការឃោសនាតាមឧបករណ៍បំពងសំឡេង​ឬ​តា​​មការចាក់ផ្សាយកាស្សែតវីដេអូ វីស៊ីឌី ឌីវីឌី ក្នុងរោងវីដេអូសាធារណៈ ឬទីសាធារណៈ​ស​ក​ម្ម​ភាពបិទផ្សាយនូវបដាពាក្យស្លោក កម្មវិធីនយោបាយ ឬរូបភាពឃោសនានានា​សក​ម្ម​ភា​ព​ចែ​ក​ខិត្តបណ្ណគណបក្សនយោបាយ សកម្មភាពចែកស្លាកសញ្ញាគណបក្សនយោបាយ ឬមួក ស​ម្លៀ​​កបំពាក់ សម្ភារផ្សេងៗទៀតដែលបោះពុម្ព ឬគូរ ឬផលិត ​ដែល​មាន​ស្លា​ក​ស​ញ្ញា​គណ​ប​ក្ស​ន​យោបាយ ឬ/និងបេក្ខជន សកម្មភាពលើកបដានៅទីសាធារណៈណាមួយ ឬ/និង​ដំ​ឡើ​ង​ប​ន្ទះក្ដារបិទប្រកាសផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយ ឬបេក្ខជន​ កា​រប្រ​គុំ​ត​ន្ត្រី​នៅទី​កន្លែងណាមួយ ឬច្រៀងចម្រៀងឃោសនាបោះឆ្នោត ឬការលេងភ្លេង​ឃោ​សនាបោះ​ឆ្នោ​ត ការរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬ/និងបេក្ខជន ណា​ម្នាក់។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំបានចោទជាសំនួ​រ​ប​ន្ថែ​ម​ថា ចុះទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយ​យា​នជំនិះគ្រប់ប្រភេទ តើត្រូវបានកំណត់យ៉ាងដូចម្តេច ? ឆ្លើយនឹងសំនួរនេះ ឯកឧត្តម ប្រធានដឹកនាំអង្គប្រជុំបានគូសបញ្ជាក់ថា ការរៀបចំជាក្បួន មា​ន​​បិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយផ្សេងៗ ភ្ជាប់នឹងរថយន្ត ឬ/និ​ង​ទោ​ច​ក្រ​យា​​​នយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និង​មានកា​រចា​ក់​ផ្សា​យ​ដោ​យ​ឧ​ប​ក​រ​​ណ៍​បំពងសំឡេងមានអ្នកចូលរួមចាប់ពី ២០នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និង​ប្រើប្រា​ស់​​យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ក្នុងការឃោសនាបោះឆ្នោត មាន៖ រថ​យន្ត​ចាប់​ពី​ ២គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ១០​គ្រឿ​ង​ឡើ​ង​ទៅ។ ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០គ្រឿងឡើងទៅ និង​ជល​យា​ន​គ្រ​ប់​ប្រភេទចាប់ពី ៥គ្រឿងឡើងទៅ។ ជាងនេះទៀត គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូន​ដំណឹ​ងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត យ៉ាង​តិ​ច​ឱ្យ​បាន៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ការជូនដំណឹងនេះទៀតសោត សូមបញ្ជា​ក់ឱ្យ​បា​ន​ច្បាស់ពី៖ នាមត្រកូល នាមខ្លួន និងអាសយដ្ឋា​នអ​ចិន្ត្រៃ​យ៍រ​បស់​តំណា​ងគ​ណ​ប​ក្ស​ន​យោ​បា​យកាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន ទីតាំង​ប្រមូលផ្តុំ តម្រាយផ្លូវដែលត្រូវហែក្បួន និងទីតាំងរំសាយ ចំនួនអ្នកចូលរួម និងចំនួនយានជំនិះតាមប្រភេទនីមួយៗ។ ការហែក្បួនឃោសនាបោះឆ្នោត ក្រៅមណ្ឌលបោះឆ្នោតដែលគណបក្សនយោបាយសាមីមិន​បាន​ដាក់បញ្ជីបេក្ខជន គឺមិនត្រូវបានអនុញ្ញាតទេ។ផ្ទុយទៅវិញ ក្នុងករណីដែ​លកា​រហែ​ក្បួ​ន​ឃោ​​ស​នាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរាជធានី ខេត្តដែលខ្លួ​នមា​នប​ញ្ជីបេ​ក្ខ​ជ​នឈ​រឈ្មោះបោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះ ត្រូវឆ្លងកាត់រាជធានី ខេត្តដ​ទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្ត្រជាក់ស្តែងនៃរាជធានី​ខេត្ត​នោះមា​នព្រំ​ប្រ​ទ​ល់​ជា​ប់​គ្នា​ ដែលមិនអាចវាងបាន គណបក្សនយោបាយសាមីត្រូវជូនដំណឹងជាលា​យល​ក្ខ​ណ៍​អ​ក្ស​រ​ទៅ​ គធ.ខប ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ទោះបីជារាជ​ធានី ខេត្ត​ដែ​លត្រូវឆ្លងកាត់នោះ ខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។

ទន្ទឹមនឹងនេះ ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយត្រូវបិទឧបករណ៍​បំព​ង​សំ​ឡេ​ង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ គ្រប់គណ​ប​ក្សនយោបាយទាំងអស់ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ​​បោះឆ្នោតក្នុងរាជធានី ខេត្ត ហើ​យ​ដែលមានបំណងធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ សាមីគណបក្សនយោបាយនោះ ត្រូវស្នើសុំទៅអ្នកគ្រប់គ្រងផ្សារ និងជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ពាក់ព័ន្ធ យ៉ាងហោចណាស់ឱ្យបាន​​៣ថ្ងៃ មុន​ថ្ងៃ​ធ្វើ​ស​ក​ម្មភាព ហើយក្នុងការជូនដំណឹងនេះ សូមបញ្ជាក់ឱ្យបានច្បាស់ពី៖ នាមត្រកូល នាមខ្លួន និង​អា​ស​យដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សនយោបាយ កាលបរិច្ឆេទ ពេលវេលា និង​ឈ្មោះ​​​ផ្សារដែលត្រូវធ្វើសកម្មភាព និងចំនួនអ្នកចូលរួម។ ការធ្វើសកម្មភាពក្នុងផ្សារ ត្រូវកម្រិតយ៉ាងច្រើនត្រឹមតែ ១០នាក់ប៉ុណ្ណោះ ហើយត្រូវយកចិត្ត​ទុ​ក​ដាក់គោរព និងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមិនត្រូវយកតាមខ្លួននូ​វ​​ឧបករណ៍បំពងសំឡេងឡើយ។ ប៉ុន្តែ ការផ្សព្វផ្សា​យតា​មឧ​បក​រណ៍​បំ​ព​ង​សំ​ឡេ​ង​ពី​គោ​ល​ន​យោ​​បាយ ឬ/និងកម្មវិធីនយោបាយឬ/និងពីសារនយោបាយរបស់គណបក្សនយោបាយ អា​ច​ធ្វើ​បាននៅក្រៅបរិវេណផ្សារ៕