ព័ត៌មានជាតិ

ឯកឧត្តម ណុប ដារ៉ា ណែនាំអាជ្ញាធរស្រុកល្វាឯម ត្រូវយកចិត្តទុកដាក់ រក្សាឱ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រស្រុកល្វាឯម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ លោកអភិបាលស្រុកល្វាឯម មេឃុំគ្រប់ឃុំ និងមេភូមិគ្រប់ភូមិផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកល្វាឯម គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះត្រូវលុបបំបាត់ឱ្យបាននូវក្មេងជំនើង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ជាងនេះទៅទៀតអាជ្ញាធរទាំងអស់មិនត្រូវជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសណាមួយឡើយ។