ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី ប៊ុន ចាន់និមល អគ្គនាយិកា ផលិតកម្ម សាស្ត្រា ហ្វៀម (Sastra Film) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគាំទ្រវិស័យភាពយន្តខ្មែរ ខណៈជំនួបនេះធ្វើនៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។