ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក កៅ ទ្រី អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧២ឆ្នាំ ដែលសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ៧២A ផ្លូវ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បុរីពិភពថ្មី) នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។