ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ ។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ស៊ាក ឡេង ប្រធានគណកម្មាធិការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោក ស្រី ជាក្រុមការងារចុះមូលដ្ឋានខេត្ត និងសមាជិក-សមាជិកាបក្ស សរុបប្រមាណជាង ៣ពាន់ នាក់។