ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធី
ព័ត៌មានជាតិ
ជនសង្ស័យពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) អស់លក្ខណ៍ ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន!
នាវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) សួរនាំរួចក៏បានបញ្ជូនជនសង្ស័យខាងលើ មកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តការសួរនាំ។ អង្គហេតុ៖ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានជួបជនរងគ្រោះ ហើយបាននិយាយប្រាប់ជនរងគ្រោះថា រូបគេមានរបស់សាកសិទ្ធិ (គោបាធ្វើសំរិទ្ធិ) ជារបស់ពិត បើលក់បានប្រាក់រាប់ម៉ឺនដុល្លារ បើចង់បានប្រគល់ប្រាក់ឱ្យរូបគេ ដើម្បីយកមកធ្វើពិធីដាស់ ឱ្យជនរងគ្រោះយកទៅកាន់ទុកប្រើប្រាសបានសុខសប្បាយ ពេលនោះជនរងគ្រោះបានប្រគល់ប្រាក់ឱ្យទៅរូបគេ អស់ទឹកប្រាក់សរុបចំនួន ៦,០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) និងប្រាក់រៀលចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល) ។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានណាត់ឱ្យជនរងគ្រោះមកយក តែពេលដែលជនរងគ្រោះមកយក គឺជារបស់ក្លែងក្លាយ ។ […]