ព័ត៌មានជាតិ

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ចូលរួមពិធីបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តកោះធំ ដែលស្ថិតក្នុងឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមពិធីបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តកោះធំ ដែលស្ថិតក្នុងឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល ។

សូមជម្រាបថា កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។