ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល នាំយកបច្ច័យចំនួន ៣០០០០$ (បីម៉ឺនដុល្លា) និងអង្គរចំនួន ៦តោន ប្រគេនជូនព្រះចៅអធិការវត្តស្វាយជ្រំ ដើម្បីចូលរួមកសាងសាលាធម្មសភាវត្តស្វាយជ្រំ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ លោកឈួន កែវ ជំនួយការផ្ទាល់ និងតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា លោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកណ្ដាល លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងអាជ្ញាធរក្រុងអរិយក្សត្រផងដែរ បាននាំយកបច្ច័យនូវថវិកាចំនួន ៣០០០០$ (បីម៉ឺនដុល្លា) និងអង្គរចំនួន ៦តោន របស់ឯកឧត្ដមអភិបាលខេត្ត មកប្រគេនជូនព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ អនុប្រធានលេខាធិការដា្ឋនគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ដើម្បីចូលរួមកសាងសាលាធម្មសភាវត្តស្វាយជ្រំ។