ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ និង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានយកចិត្តទុកដាក់រៀបចំប្រព័ន្ធភ្លើងតាមទីសួនសាធារណដើម្បីទទួលប្រតិភូកីឡា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងរាជធានីភ្នំពេញ

គិតត្រឹមថ្ងៃទី១ ឧសភា ឆ្នាំ២០២៣នេះសាលារាជធានីភ្នំពេញ និង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានយកចិត្តទុកដាក់រៀបចំប្រព័ន្ធភ្លើងតាមទីសួនសាធារណដើម្បីទទួលប្រតិភូកីឡា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងរាជធានីភ្នំពេញ រួមមានមហាវិថីសំខាន់ៗ មហាវិថី ភ្នំពេញ -ហានណូយ មហាវិថីឈ្នះឈ្នះ មហាវិថីព្រះនរោត្តម មហាវិថី សហព័ន្ធរុស្សី តំបន់រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មហាវិថីព្រះសីហនុ ក្នុងលើកសោភ័ន្ធភាព រាជធានីភ្នំពេញ ព្រមទាំងចូលរួមលើកកំម្ពស់សោភ័ន្ធភាព រាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងមហាវិថីមិត្តភាព ភ្នំពេញ-ហានណូយ មហាវិថី ឈ្មះឈ្មះ មហាវិថី ព្រះមុន្នីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ និងមហាវិថីសហព័ន្ធរុស្សី សូមមេត្តាចូលរួមគោរពទៅតាមគំនូសសញ្ញាចរាចរណ៍អោយបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់នីត្យានុគោលភាពជាតិផង និងសោភ័ណ្ឌភាពរាជធានីភ្នំពេញយើង ។ ម្យ៉ាងវិញទៀតសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ជាពិសេសពេលមានក្បួនគណប្រតិភូឆ្លងកាត់ ប្រជាពលរដ្ឋដែលធ្វើដំណើស្រប នឹងក្បួនត្រូវគោរពតាមការបញ្ជារបស់នគរបាលចរាចរណ៍ ៕

Metfone Sidebar Banner
ACLEDA  Sidebar Banner
Canadia Sidebar Banner