ខេត្តកំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានទទួលនូវអំណោយពីសប្បុរសជន ដោយ ឧកញ៉ា យិន សុវណ្ណី បានចាត់ក្រុមការងារជាតំណាងឲ្យនាំយកសំភារៈមានដូចជា៖ទឹកសុទ្ធចំនួន ២០០កេស,ទឹកក្រូចចំនួន ២០០កេស,ទឹកផ្លែឈើចំនួន ១០០កេសនិងមីចំនួន ២០០កេស យកមកឧបត្ថម្ភ គាំទ្រដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ ក្រុមការងារកងរាជអាវុធហត្ថ តំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា យិន សុវណ្ណី និងជួនពរជ័យសេរីមង្គលដល់ ឧកញ៉ា យិន សុវណ្ណី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារជាតំណាង សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕








