ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសេនាធិការ លោកវរសេនីយ៍ឯក សុិន លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោក/លោកស្រីនាយការិយាល័យដែលមានការពាក់ព័ន្ធ និងលោកមេបញ្ជាការកងអនុសេនាធំចល័ត អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ ដូចជា បទបញ្ជា ស្តីពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផែនការការពារសន្តិសុខ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប និងផែនការការពារសន្តិសុខ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប តាមរយៈប្រពន្ធ័ (Videos Conference) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃ ។