ព័ត៌មានជាតិ

កិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបស្មាដៃសមិទ្ធផល កងឯកភាពល្អឆ្នើមរយៈពេល៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបស្មាដៃសមិទ្ធផល កងឯកភាពល្អឆ្នើមរយៈពេល៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ។

ក្នុងកិច្ចប្រជុំ នាថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ មានការចូលរួមពី លោកមេបញ្ជាការរង,ប្រធានមន្ទីរ,នាយការិយាល័យគោលនយោបាយ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕