ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង និងរៀបចំចំផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និយោជិត កម្មករ នៅសួនឧស្សាហកម្ម គ័នថេក នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សរុបចំនួន ១៦០០០នាក់ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕