ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី១២​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា​ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី១២​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិតីភាព​ ឯកឧត្ដម​ តោ​ គឹមស៊ាន​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្ដម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម​ សំកុល​ សុចិត្រា​ អភិបាលរងខេត្តតំណាង​ ឯកឧត្ដម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណ:អភិបាលខេត្ដសៀមរាប ។