ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត អញ្ជើញចុះអមដំណើរ ថ្នាក់ដឹកនាំពិនិត្យការសាងសង់បន្តច្រាំងទន្លេបាសាក់ ក្នុងស្កាត់ព្រែកជ្រៃ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងសង្កាត់-ក្រុងសំពៅពូន ខេត្តកណ្តាល

ឯកឧត្តម ថោង ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន  និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត អញ្ជើញចុះពិនិត្យការសាងសង់បន្តច្រាំងទន្លេបាសាក់ ក្នុងស្កាត់ព្រែកជ្រៃ និងអញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ក្នុងសង្កាត់-ក្រុងសំពៅពូន ខេត្តកណ្តាល នា​ព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។