ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្ថិតនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន កាលពីថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនរួមនិងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗ ដោយបានដាក់បទបញ្ជាឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនត្រៀមលក្ខណះចំនុចខ្ពស់២៤ម៉ោង/២៤ម៉ោង ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលានូវ នៅពេលមានគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុគ្រប់ពេល ដោយបង្កពីភ្លៀងធ្លាក់ច្រើនលាយឡំជាមួយផ្គររន្ទះ ខ្យល់កន្ត្រាក់ក្នុងរដូវវស្សានេះ ជាហេតុនាំអោយអាចឆក់យកអាយុជីវិតប្រជាពលរដ្ឋបានគ្រប់ពេល ព្រមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់។