ខេត្តកំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃអាទិត្យ ១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតនៃសាខាសាកលវិទ្យាល័យ អង្គរខេមរាខេត្តកំពង់ស្ពឺ ក្រោមអធបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ច័ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបចំនួន៣៨៨នាក់ផងដែរ។