ព័ត៌មានជាតិ

កិច្ចប្រជុំអប់រំនយោបាយចិត្តសាស្រ្ត ឆមាសទី២ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Video Conference) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកវរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសា​ធា​រ​ណៈ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ជំនួយការ នៃមន្ទីរទំនាក់ទំនងកិច្ចការសា​ធា​រ​ណៈ​ អញ្ជើញចូលរួមប្រជុំ អប់រំនយោបាយចិត្តសាស្រ្ត ឆមាសទី២ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Video Conference) ក្រោមអធិបតី​ភា​ព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។