ព័ត៌មានជាតិ

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី!!!

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥​នេះ​​​​​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី៕

ក្នុងពីធីនេះក៏មានការអញ្ចើញចូលរួមសំណាក់ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន​​,លោកអភិបាលរងក្រុងច្បារមន,លោកមេបញ្ជាការ​រង​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​,លោកនាយសេនាធិការរង,លោកប្រធានមន្ទីរជំនាញទាំង៧,លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក​,លេខាដ្ឋាន,លោកអធិការនគរបាលក្រុងច្បារមន,លោកមេបញ្ជាការផ្នែកសឹករងក្រុងច្បារមន,លោកចៅសង្កាត់ទាំង៥ ​និងលោកមេប៉ុស្តិ៏នគរបាលទាំង៥ រួមទាំង​សប្បុរសជន​ផងដែរ។

ដោយក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ស្រ៊ុន បានផ្តួចផ្តើមរៀបចំជួសជុលនូវអគារសេនាធិការដ្ឋាន​​​​​ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី លាបថ្នាំរបងជុំវិញ បំពាក់គ្រឿងសង្ហារឹម អំពូល កន្លែងស្នាក់នៅនិង​​​​​​​​​​​ហេថារចនាសម្ព័ន្ឋផ្សេងៗទៀត-ល-។ដើម្បីលើកកម្ពស់ប្រសិទ្ឋភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ​​ ទប់ស្តាត់ និងបង្ក្រាបបទល្មើស រក្សាសណ្តាប់ធ្នាប់សារធារណះ​​ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានលើកឡើងនូវចំនុចមួយចំនួនដាស់តឿនដល់មេបញ្ជាការ ក្រុង-ស្រុក មានដូចជាត្រូវយកចិត្តទុកដាក់លើការងារ កាហូបចុក, ស្លៀកពាក់, ស្នាក់នៅ, រៀនសូត្រ, ការកំសាន្ត និងដោះស្រាយទុក្ខលំបាក ដល់នាយទាហានថ្នាក់ក្រោមដោយទទួលខុសត្រូវ ក្រោយពីទទួលបានកន្លែងថ្មី និងអគារថ្មីហើយត្រូវថែរក្សាអណាម័យ សម្អាតជាប្រចាំ តាមបណ្តាអគារការិយាល័យ កន្លែងប្រជុំ ទីកន្លែងហ្វឹកហ្វឺនរៀនសូត្រ កន្លែងស្នាក់នៅ កន្លែងហូបចុកក្នុងអង្គភាព ឲ្យបានល្អដើម្បីទទួលបានផាសុខភាព ។
ហើយក៏បានលើកយកនូវទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរំលឹកដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមានដូចជា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។ កម្មវិធីត្រូវបានបញ្ជប់ដោយបរិយាកាសរីករាយ ។