ព័ត៌មានជាតិ

ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១)!

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក​ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ​ បាននាំយកបច្ច័យ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១)ចំនួន ២វត្ត ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។