ព័ត៌មានជាតិ

ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមានការអញ្ជើញចូលរួមអមដំណើរដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងឯកឧត្ដម អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងមន្ត្រីសុខាភិបាលខេត្តទាំង២ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។